នីតិវិធីនៃការដាក់ពាក្យបណ្តឹង


 

សេចក្តីផ្តើម

ជំពូកនេះរៀបរាប់ពីនីតិវិធីដែលម៉ាសដុត (MassDOT) អនុវត្ត និងសម្រេចពាក្យបណ្តឹងស្តីពីការរើសអើងមាត្រាទី6។ នីតិវិធីទាំងនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ចំណាត់ការស្របច្បាប់អោយដើមបណ្តឹង និងចុងបណ្តឹង។ ខ្លឹមសារ​នីតិវិធីទាំងនេះត្រូវបានកែសម្រួលក្នុងឆ្នាំ2017 ដែលជាផ្នែកមួយនៃកិច្ចសហការរវាងអង្គភាពមាត្រាទី6 នៃODCR និងក្រុមស៊ើបអង្កេត។ ក្នុងស្មារតីឯកភាព និងតម្លាភាព បុគ្គលិកODCR បានខិតខំប្រឹងប្រែងធ្វើអោយនីតិវិធីនៃការដាក់ពាក្យបណ្តឹងនៅគ្រប់ផ្នែករបស់រដ្ឋនិងសហព័ន្ធដែលតម្រូវអោយគ្មានការរើសអើង​ (ដូចជាមាត្រាទី6 និងទី7)​ មានភាពដូចគ្នា អាចធ្វើទៅបាន ហើយសាធារណជនអាចយល់បានដោយងាយស្រួល។

 

គោលបំណង និង ការអនុវត្ត

ជំពូកនេះចងក្រងឡើង ដើម្បីបង្កើតនីតិវិធីសម្រាប់អនុវត្ត និងធ្វើការសម្រេច ទាំងពាក្យបណ្តឹងស្តីពីការរើសអើងដែលគេប្តឹងមក MassDOT ដោយផ្ទាល់ និងពាក្យបណ្តឹងស្តីពីការរើសអើងដែល MassDOT មានសិទ្ធអំណាចចាត់ចែង ក្រោមមាត្រាទី6 នៃច្បាប់ស្តីពីសិទ្ធស៊ីវិលឆ្នាំ 1964 (the Civil Rights Act of 1964) ហើយនិងអាជ្ញាធររដ្ឋ និងអាជ្ញាធរសហព័ន្ធផ្នែកគ្មានការរើសអើង រួមទាំង ច្បាប់ស្តីពី ជនពិការជនជាតិអាមេរិក (ADA)។

 

នីតិវិធីទាំងនេះរៀបរាប់ពីដំណើរការរដ្ឋបាលដែលមានគោលដៅកំណត់សម្គាល់ និង​លុបបំបាត់ការរើសអើងក្នុងសកម្មភាពនិងកម្មវិធីនានាដែលសហព័ន្ធផ្តល់ជំនួយ។​ នីតិវិធីទាំងនេះមិនផ្តល់មធ្យោបាយដោះស្រាយដល់ដើមបណ្តឹងដែលស្វែងរកការព្យាបាលផ្ទាល់ខ្លួន រួមមានការសងជម្ងឺចិត្ត​ ឬប្រាក់ទូរទាត់នោះទេ។ នីតិវិធីទាំងនេះក៏មិនហាមឃាត់ដើមបណ្តឹងមិនអោយទៅដាក់ពាក្យប្តឹងជាមួយនឹងភ្នាក់ងាររដ្ឋ និងសហព័ន្ធផ្សេងទៀត ឬក៏បដិសេធសិទ្ធរបស់ដើមបណ្តឹងក្នុងការស្នើសុំការផ្តល់ប្រឹក្សាជាលក្ខណៈឯកជនសម្រាប់ដោះស្រាយទង្វើររើសអើងដែលបានចោទក្នុងពាក្យបណ្តឹងនោះដែរ។

 

នីតិវិធីដែលបានរៀបរាប់ក្នុងឯកសារនេះត្រូវបានគេអនុវត្តជាមួយនឹង MassDOT ហើយនិងអ្នកទទួលជំនួយបន្ត ក្រុមហ៊ុនម៉ៅការ និងក្រុមហ៊ុនម៉ៅការបន្ត រាល់ការគ្រប់គ្រងសកម្មភាពនិង​កម្មវិធីនានាដែលសហព័ន្ធផ្តល់ជំនួយ។

 

ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ពួកគេក្នុងការអនុវត្តតាមមាត្រាទី6 អ្នកដែលទទួលជំនួយហិរញ្ញវត្ថុពីសហព័ន្ធតាមរយៈ MassDOT ត្រូវបានលើកទឹកចិត្តអោយប្រើប្រាស់នីតិវិធីនៃការដាក់ពាក្យបណ្តឹងនេះ។ ការប្រើប្រាស់នីតិវិធីនេះបញ្ជាក់ថាអ្នកទទួលជំនួយបន្តទាំងនេះ ទទួលស្គាល់កាតព្វកិច្ចរបស់ពួកគេក្នុងការផ្តល់ឱកាសអោយសាធារណជនដាក់ពាក្យបណ្តឹងប្រឆាំងនឹងការបំពានលក្ខខណ្ឌគ្មានការរើសអើង គ្រប់សកម្មភាព សេវាកម្ម និងកម្មវិធីនានារបស់អង្គភាព។​ ស្របតាមការណែនាំរបស់សហព័ន្ធ អ្នកទទួលជំនួយបន្តទាក់ទងនឹងការធ្វើដំណើរ យល់ដឹងថាពួកគេមានសិទ្ធអំណាចក្នុងការអនុវត្តបណ្តឹងមាត្រាទី6 រួចផ្តល់ដំណឹងដល់អ្នកទទួលជំនួយដែលជា MassDOT អំពីពាក្យបណ្តឹងដែលគេបានទទួល និង លទ្ធផលនៃការស៊ើបអង្កេតនៅពេលដែលដោះស្រាយពាក្យបណ្តឹង។ អ្នកទទួលជំនួយបន្តទាក់ទងនឹងការធ្វើដំណើរលើផ្លូវធំ កាន់តែយល់ថា ពួកគេគ្មានសិទ្ធអំណាចក្នុងការស៊ើបអង្កេត ពាក្យបណ្តឹងស្តីពីបទល្មើសមាត្រាទី6 ដែលមានអង្គភាពរបស់ពួកគេជាចុងបណ្តឹងនោះទេ (ប្រសិនអង្គភាពរបស់ពួកគេជាចុងបណ្តឹង ឬ ភាគីដែលត្រូវបានគេចោទថាបានល្មើសមាត្រាទី6) ។ គ្រប់ពាក្យបណ្តឹងទាំងនេះ នឹងត្រូវគេបញ្ជូនទៅ MassDOT ដើម្បីធ្វើការសម្រេចថា អង្គភាពណាមានសិទ្ធស៊ើបអង្កេត។​ អ្នកទទួលជំនួយបន្តទាក់ទងនឹងការធ្វើដំណើរលើផ្លូវធំ រក្សាសិទ្ធពិចារណាថាការចោទប្រកាន់នៃការល្មើសមាត្រាទី6 ជាបញ្ហារ៉ាប់រង និង/ឬ បញ្ហានៃការគោរពគោលការណ៍ផ្ទៃក្នុង ប៉ុន្តែពួកគេត្រូវបានហាមឃាត់មិនអោយចេញសេចក្តីសម្រេច ព្រោះនេះអាចជាការល្មើសមាត្រាទី6។ MassDOT សូមលើកទឹកចិត្តអោយអ្នកទទួលជំនួយបន្តទាំងអស់ទាក់ទងទៅអ្នកជំនាញមាត្រាទី6 របស់​ ODCR ដែលជានាយកគ្រប់គ្រងកម្មវិធីសហព័ន្ធ និង/ឬ នាយកគ្រប់គ្រងស៊ើបអង្កេត នៅពេលដែល/ប្រសិនបើពួកគេបានទទួលពាក្យបណ្តឹងទាក់ទងនឹងមាត្រទី6 ដើម្បីធានារថាមានការដោះស្រាយត្រឹមត្រូវ។

 

និយមន័យ

ដើមបណ្តឹង (Complainant )៖ ជនណាដែលដាក់ពាក្យបណ្តឹងទៅ MassDOT។

 

ពាក្យបណ្តឹង​ (Complaint)៖ ឯកសារស្តីពីការចោទប្រកាន់ទាក់ទងនឹងការរើសអើង ជាលិខិតសរសេរដោយដៃ ឬ ជាសារអេឡិចត្រូនិចដែលទាមទារអោយការិយាល័យដែលបានទទួលឯកសារនោះចាត់វិធានការដោះស្រាយ។ ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងមានពិការភាព​ នោះនិយមន័យនៃពាក្យបណ្តឹងនេះ រាប់បញ្ចូលទាំងទម្រង់ផ្សេងៗដែលជួយសម្រួលដល់ពិការភាពរបស់ដើមបណ្តឹង។

 

ការរើសអើង (Discrimination) សកម្មភាព ឬ អសកម្មភាព ដោយចេតនា ឬ អចេតនា ចំពោះជនណាម្នាក់ក្នុងសហរដ្ឋអាមេរិកដែលបានទទួលរងភាពមិនស្មើគ្នា ឬ ភាពខុសគ្នាដាច់ស្រឡះក្នុងសកម្មភាព​ឬកម្មវិធីណាមួយដែលសហព័ន្ធផ្តល់ជំនួយ ដោយសារតែជាតិសាសន៍, ពណ៌សម្បុរ ដើមកំណើត ឬលក្ខណៈផ្សេងទៀតដែលទទួលស្គាល់ដោយអាជ្ញាធរគ្មានការរើសអើងដូចជា ភេទ អាយុ ឬពិការភាព។

 

រដ្ឋបាលប្រត្តិបត្តិការ (Operating Administrations)៖ ភ្នាក់ងារផ្សេងៗនៃនាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក រួមមាន រដ្ឋបាលផ្លូវធំរបស់សហព័ន្ធ (Federal Highway Administration) (FHWA) រដ្ឋបាលសេវាធ្វើដំណើរសាធារណៈរបស់សហព័ន្ធ (Federal Transit Administration) (FTA) រដ្ឋបាលផ្លូវដែករបស់សហព័ន្ធ(Federal Rail Administration) និងរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (National Highway Traffic Safety Administration) (NHTSA) ដែលផ្តល់ជំនួយអោយសកម្មភាព ឬកម្មវិធីទាំងឡាយណាទាក់ទងនឹងការដឹកជញ្ចូន។

 

ចុងបណ្តឹង (Respondent)៖ជនណា, ភ្នាក់ងារណា, ស្ថាប័នណា, ឬ អង្គការណាដែលត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការរើសអើង។

 

ការដាក់ពាក្យបណ្តឹង

ផ្នែកនេះនឹងរៀបរាប់លម្អិតអំពីនីតិវិធីរបស់នាយកដ្ឋានដឹកជញ្ជូនរដ្ឋម៉ាស្សាឈូសេត (MassDOT) ក្នុងការចាត់ចែងពាក្យបណ្តឹងស្តីពីការរើសអើងមាត្រាទី6 (រើសអើងដោយសារជាតិសាសន៍ ពណ៌សម្បុរ ឬដើមកំណើត រួមបញ្ចូលទាំងភាសា) និង ពាក្យបណ្តឹងស្តីពីការរើសអើងដែលមានចែងបន្ថែមក្នុងច្បាប់ស្តីពីភាពគ្មានការរើសអើងរបស់សហព័ន្ធ (រើសអើងដោយសារ ភេទ អាយុ ឬពិការភាព)។ ច្បាប់និងនីតិបញ្ញត្តិរបស់សហព័ន្ធដែលគ្របដណ្តប់មាត្រាទី6 នៃច្បាប់ស្តីពីសិទ្ធស៊ីវិលឆ្នាំ1964 ​(មាត្រាទី 6) ផ្តល់សិទ្ធអំណាចសម្របសម្រួលក្នុងការស៊ើបអង្កេតពាក្យបណ្តឹងទាក់ទងនឹងសិទ្ធស៊ីវិលទៅអោយនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក (USDOT) ដែលសហការយ៉ាងជិតស្និតជាមួយនិងភ្នាក់ងារសហព័ន្ធដែលមានទំនួលខុសត្រូវនេះ។ ក្នុងវិស័យដឹកជញ្ជូន​ សិទ្ធអំណាចស៊ើបអង្កេតនេះស្ថិតក្នុងដៃនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក​ (US DOT) និងភ្នាក់ងារផ្សេងៗរបស់នាយកដ្ឋាននេះ​សម្រាប់មធ្យាបាយដឹកជញ្ជូនផ្សេងៗ រួមទាំងរដ្ឋបាលផ្លូវធំរបស់សហព័ន្ធ (FHWA) និងរដ្ឋបាលសេវាធ្វើដំណើរសាធារណៈរបស់សហព័ន្ធ (FTA) ដើម្បីអោយស្របទៅតាមលក្ខខណ្ឌរបស់នាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក FHWA និងFTA បានបង្កើតបទបញ្ញត្តិ និងការណែនាំ ដែលតម្រូវអោយអ្នកទទួលជំនួយ និងអ្នកទទួលជំនួយសហព័ន្ធបន្ត បង្កើតនីតិវិធីសំរាប់ចាត់ចែងពាក្យបណ្តឹងមាត្រាទី​6 ដែលគេបានដាក់ជាមួយនឹងអង្គភាពទាំងនេះ។

 

នីតិវិធីដែលមានរៀបរាប់ខាងក្រោម ត្រូវបានកែសម្រួលពីនីតិវិធីដែលត្រូវបានណែនាំអោយប្រើប្រាស់ ដោយនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក (US DOJ) ហើយត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសស្មើភាពមួយ ក្នុងការដោះស្រាយពាក្យបណ្តឹងដែលគោរពតាមនីតិវិធីត្រឹមត្រូវ​ អោយទាំងដើមបណ្តឹង និងចុងបណ្តឹង។​ ក្រោពីនីតិវិធីដោះស្រាយពាក្យបណ្តឹងជាផ្លូវការដែលបានរៀបរាប់ជាលម្អិតនៅទីនេះ MassDOT នឹងចាត់់វិធានការទប់ស្កាត់ការរើសអើង ដើម្បីស្វែងរកដំណោះស្រាយក្រៅផ្លូវការចំពោះពាក្យបណ្តឹងមាត្រាទី6ទាំងអស់នៅពេលណាដែលអាចធ្វើបាន។

 

ដំណើរការនៃការដាក់ពាក្យបណ្តឹង

1.  តើអ្នកណាអាចដាក់ពាក្យបណ្តឹងបាន?

គ្រប់សាធារណជន រួមទាំងអតិថិជន បេក្ខជន ក្រុមហ៊ុនម៉ៅការ ឬ អ្នកទទួលជំនួយបន្តរបស់ MassDOT ទាំងអស់ដែលយល់ថា ពួកគេផ្ទាល់ ឬភាគីទីបី ឬក្រុមមនុស្សណាមួយត្រូវបានគេធ្វើបាប ឬមិនផ្តល់ភាពស្មើគ្នាដោយសារតែជាតិសាសន៍ ពណ៌សម្បុរ ឬដើមកំណើត (រួមទាំង ចំណេះដឹងភាសាអង់គ្លេសមានកម្រិត) ដែលល្មើសនឹងមាត្រាទី​6 នៃច្បាប់ស្តីពីសិទ្ធស៊ីវិលឆ្នាំ1964 ទាក់ទិននឹងដីការ និងច្បាប់រដ្ឋ និងសហព័ន្ធ ឬល្មើសនឹងគោលការណ៍ទប់ស្កាត់ការបំពានភាពគ្មានរើសអើងរបស់ MassDOT (ADHP)។​ ការសងសឹកសាធារណជន ក្រោមហេតុផល ជាតិសាសន៍ ពណ៌សម្បុរ ឬដើមកំណើត ក៏ត្រូវបានហាមឃាត់ក្នុងមាត្រាទី6 នឹង គោលការណ៍ADHP

 

2. តើខ្ញុំដាក់ពាក្យបណ្តឹងដោយរបៀបណា?

ពាក្យបណ្តឹងអាចដាក់បានតាមរយៈ ៖

 

         Boston Region Metropolitan Planning Organization Title VI Specialist

         Email: eharvey@ctps.org

         Phone: 857-702-3700

        

         អ្នកជំនាញមាត្រាទី6 របស់ MassDOT

         (The MassDOT Title VI Specialist)

         ការិយាល័យសិទ្ធស៊ីវិលនិងចម្រុះរបស់ MassDOT

         (MassDOT Office of Diversity and Civil Rights)

         ទូរស័ព្ទ៖ 857-3688580 7-1-1 សេវាកម្មសម្រាប់ជនពិការ

         អ៊ីម៉េល៖ MassDOT.CivilRights@state.ma.us

 

         ការិយាល័យសិទ្ធស៊ីវិលនិងចម្រុះរបស់ MassDOT-អង្គភាពស៊ើបអង្កេត

         (The MassDOT Office of Diversity and Civil Rights- Investigations Unit)

         ជំនួយការលេខានៃការិយាល័យសិទ្ធស៊ីវិលនិងចម្រុះ ​MassDOT

         (Assistant Secretary of Diversity & Civil Rights, MassDOT)

         អ៊ីម៉េល៖ odcrcomplaints@dot.state.ma.us

 

         រដ្ឋបាលផ្លូវធំរបស់សហព័ន្ធ

         (The Federal Highway Administration)

         រដ្ឋបាលផ្លូវធំរបស់សហព័ន្ធ

         (Federal Highway Administration)

         នាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក

         (U.S. Department of Transportation)

         ការិយាល័យសិទ្ធស៊ីវិល​

         (Office of Civil Rights)

         អ៊ីម៉េល៖ CivilRights.FHWA@dot.gov

         ទូរស័ព្ទ៖ 2023660693

 

         រដ្ឋបាលសេវាធ្វើដំណើរសាធារណៈរបស់សហព័ន្ធ

         (The Federal Transit Administration)

         រដ្ឋបាលសេវាធ្វើដំណើរសាធារណៈរបស់សហព័ន្ធ

         (Federal Transit Administration)

         នាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក

         (U.S. Department of Transportation)

         ការិយាល័យសិទ្ធស៊ីវិល​

         (Office of Civil Rights)

         ជូនចំពោះ៖ ក្រុមទទួលពាក្យបណ្តឹង

         (Attention: Complaint Team)

 

សូមកំណត់ចំណាំថា៖

 

3. តើខ្ញុំត្រូវមានអ្វីខ្លះនៅក្នុងពាក្យបណ្តឹងរបស់ខ្ញុំ?

            ទម្រង់បែបបទនៃពាក្យបណ្តឹងមាត្រាទី6/ភាពគ្មានការរើសអើង អាចទាញយកបានតាមរយៈប្រព័ន្ធអេឡិចត្រូនិច ពីគេហទំព័រមាត្រាទី6របស់MassDOT (https://www.mass.gov/how-to/how-to-file-a-transportation-related-discrimination-complaint) ឬ ជាទម្រង់ក្រដាសបំពេញដោយដៃ ពីអ្នកជំនាញមាត្រាទី6របស់MassDOT ដែលបានរៀបរាប់ខាងលើ។ ម៉្យាងវិញទៀត ដើមបណ្តឹងក៏អាចដាក់ពាក្យបណ្តឹងដែលមានលក្ខណៈស្រដៀងគ្នាក្នុងទម្រង់ផ្សេងទៀតដែលរួមមាន៖

 

. ក្នុងករណីដែលដើមបណ្តឹងមិនអាចផ្តល់លិខិតជាលាយលក្ខណ៍អក្សរបានទេ ពាក្យបណ្តឹងជាពាក្យសំដី​អាចធ្វើទៅបានទៅកាន់ការិយាល័យសិទ្ធស៊ីវិល និងចម្រុះ (ODCR)។ ដើមបណ្តឹង​នឹងត្រូវសម្ភាសដោយមន្រ្តីស៊ើបអង្កេតសិទ្ធស៊ីវិល (CRI)។ ប្រសិនបើចាំបាច់ មន្ត្រីCRI នឹងជួយដើមបណ្តឹងក្នុងការប្រែក្លាយពាក្យបណ្តឹងជាពាក្យសំដី មកជាពាក្យបណ្តឹងលាយលក្ខណ៍អក្សរ។ ដើមបណ្តឹងគួរតែចុះហត្ថលេខាលើគ្រប់ពាក្យបណ្តឹងទាំងអស់។

. ពាក្យបណ្តឹងអនាមិកអាចនឹងដាក់តាមវិធីដូចគ្នា។ ពាក្យបណ្តឹងអនាមិកនឹងត្រូវបានស៊ើបអង្កេតតាមវិធីដូចគ្នានឹងពាក្យបណ្តឹងដទៃទៀត។

. ពាក្យបណ្តឹងសរសេរជាភាសាណាក៏ដោយដែលពិភពលោកទទួលស្គាល់ នឹងត្រូវបានគេទទួល។ អ្នកក៏អាចស្វែងរកបែប​ប​​ទពាក្យបណ្តឹងជាពហុភាសាបានដែរ។

 

4. តើខ្ញុំត្រូវដាក់ពាក្យបណ្តឹងក្នុងរយៈពេលប៉ុន្មាន?

. ពាក្យបណ្តឹងចោទប្រកាន់ពីបទល្មើសមាត្រាទី6 និង/គោលការណ៍ADHPរបស់MassDOT ត្រូវដាក់ មិនអោយលើសមួយរយប៉ែតសិបថ្ងៃ (180) ​ចាប់ពីថ្ងៃដែលបទល្មើសបានកើតឡើង។

. ពាក្យបណ្តឹងចោទប្រកាន់ពីបទល្មើសច្បាប់រដ្ឋ ឬសហព័ន្ធ ត្រូវដាក់ក្នុងអំឡុងពេលដែលកំណត់ដោយបញ្ញត្តិ បទបញ្ជា ឬច្បាប់យុត្តិសាស្រ្ត។

 

5. តើពាក្យបណ្តឹងរបស់ខ្ញុំនឹងត្រូវដោះស្រាយដោយរបៀបណា?

នៅពេលដែលពាក្យបណ្តឹងត្រូវបានទទួល ពាក្យបណ្តឹងនោះនឹងត្រូវបានប្រគល់អោយទៅមន្ត្រីស៊ើបអង្កេតសិទ្ធស៊ីវិល​ (CRI)។ មន្ត្រីCRIនេះនឹង៖

 

            .​ កំណត់​ដែនសមត្ថកិច្ច៖

                   ODCR មានដែនសមត្ថកិច្ច ប្រសិនបើពាក្យបណ្តឹង៖

 

                   1. ពាក់ព័ន្ធនឹងការអះអាង ឬ ការប្រព្រឹត្តិដែលរំលោភបំពាន៖

                   2. ពាក្យបណ្តឹងនេះត្រូវបានដាក់ទាន់ពេលវេលា។

 

         ខ. ជូនដំណឹងថាបានទទួលពាក្យបណ្តឹង ហើយផ្តល់សេចក្តីសម្រេចដែនសមត្ថកិច្ច ក្នុងរយៈពេល10ថ្ងៃធ្វើការ រាប់ចាប់ពីថ្ងៃទទួលពាក្យបណ្តឹងនេះ។

 

                       . ធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើការចោទប្រកាន់ដែលមាននៅក្នុងពាក្យបណ្តឹង ស្របទៅតាមនីតិវិធីនៃការដាក់ពាក្យបណ្តឹងផ្ទៃក្នុងរបស់ ​MassDOT។

 

6. លទ្ធផល និងការណែនាំ?

នៅទីបញ្ជប់នៃការស៊ើបអង្កេត មន្ត្រីCRI នឹងផ្ញើរលិខិតមួយ ក្នុងចំណោមលិខិតទាំងបីខាងក្រោមទៅអោយដើមបណ្តឹង និង​ចុងបណ្តឹងអាស្រ័យទៅលើលទ្ធផលនៃការស៊ើបអង្កេត៖

         ក. លិខិតបញ្ជាក់ពីដំណោះស្រាយដែលពន្យល់ចុងបណ្តឹងពីវិធានការដែលចុងបណ្តឹងបានធ្វើ ឬនឹងត្រូវធ្វើ ដើម្បីអនុវត្តតាមមាត្រាទី6

 

         ខ. លិខិតបញ្ជាក់ពីលទ្ធផលថា ចុងបណ្តឹងបានប្រព្រឹត្តត្រឹមត្រូវទៅតាមមាត្រាទី6។ លិខិតនេះនឹងមានការពន្យល់បកស្រាយពីហេតុផលដែលចុងបណ្តឹងត្រូវបានរកឃើញថាគេបានប្រព្រឹត្តត្រឹមត្រូវ ហើយនិងផ្តល់ព័ត៌មានទៅដើមបណ្តឹងថាដើមបណ្តឹងមានសិទ្ធប្តឹងជំទាស់។

 

         គ. លិខិតបញ្ជាក់ពីលទ្ធផលថា ចុងបណ្តឹងត្រូវបានរកឃើញថាបានប្រព្រឹត្តខុស។ លិខិតនេះនឹងបញ្ជាក់ពីបទល្មើសនីមួយៗ ដោយយោងទៅតាមបទបញ្ជាដែលកំពុងដាក់អោយប្រើប្រាស់ ការរៀបរាប់សង្ខេបអំពីលទ្ធផល/ការណែនាំ ផលវិបាកនៃការមិនបានបំពេញការប្រព្រឹត្តតាមច្បាប់ដោយស្ម័គ្រចិត្ត ហើយនិងសំណើរផ្តល់ជំនួយក្នុងការរៀបចំផែនការអនុលោមតាមច្បាប់ ប្រសិនបើសមស្រប។

 

7. តើខ្ញុំអាចប្តឹងជំទាស់លទ្ធផលបានទេ?

ប្រសិនបើដើមបណ្តឹង ឬ ចុងបណ្តឹងមិនយល់ស្របនឹងការរកឃើញរបស់មន្ត្រីCRIទេ គេអាចប្តឹងជំទាស់ទៅជំនួយការលេខាធិការនៃការិយាល័យសិទ្ធស៊ីវិលនិងចម្រុះ។ ភាគីប្តឹងជំទាស់ត្រូវតែផ្តល់ពត៌មានថ្មីណាមួយដែលមិនមានក្នុងអំឡុងពេលសើបអង្កេតដំបូងដែលនឹងធ្វើអោយ MassDOT ពិចារណាលើការសម្រេចរបស់ខ្លួនសារជាថ្មីម្តងទៀត។​  ពាក្យស្នើប្តឹងជំទាស់ និងព័ត៌មានថ្មីទាំងឡាយត្រូវតែដាក់បញ្ជូនមកក្នុងរយៈពេល 6០ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលលិខិតបញ្ជាក់លទ្ធផលបានបញ្ជូនចេញទៅ។ បន្ទាប់ពីធ្វើការពិនិត្យសើរើព័ត៌មាននេះ MassDOT នឹងឆ្លើយតប ដោយចេញលិខិតបញ្ចាក់ដំណោះស្រាយដែលពួកគេបានកែសម្រួល ឬ ផ្តល់ដំណឹងទៅភាគីប្តឹងជំទាស់ថា លិខិតបញ្ជាក់ពីដំណោះស្រាយ ឬលិខិត្តបញ្ជាក់ពីលទ្ធផលច្បាប់ដើមនៅតែមានប្រសិទ្ធភាព។